Tuesday, September 21, 2010

កំណាព្យ

ជួបភក្ត្រ័ជំពាក់ចិត្ត

ពេល​បាន​ជួប​ភ័ក្ត្រ​ជំពាក់ស្នេហ៍      ពៅល្អ​ដូច​ខែ​ពេញវង់​សោភា
បេះដូង​បង​ឆ្លាក់​រូប​ស្រស់​ពុំងារ        ក្នុង​ដួង​ទ័យា​ជាគូរនែបនិត្យ ។
មិន​ទាន់​យល់​ប្រាណ​បាន​ត្រឹម​ស្រមោល      ឱរា​តែលតោល​នឹក​កែវ​វរមិត្រ
បង​សូម​ស្រែក​ច្រៀង​ផ្ញើ​សៀង​ដួងចិត្ត           សារភាព​ការ​ពិត​ឲ្យ​ស្រី​បាន​ដឹង ។
ស្រស់​អើយ​អើយ​ស្រស់​មាស​មុំ​ធីតា            ទទួល​ផងណា​បេះដូង​បង​ហ្នឹង
កាត់​ផ្ញើ​ជូន​អូន ឱ!កែវ​ព្រលឹង                      រៀម​សូម​ដណ្ដឹង​អូន​ហ្នឹង​ជាគូរ ។
ឆ្លើយ​ចាស​ណាអូន​កុំ​ឲ្យ​បង​ខក                  ផ្សង​ថែ​ត្របក​ផ្កា​ស្រស់​ផង់ផូរ
ឧបសគ្គ​យ៉ាងណា​បង​ស្ម័គ្រ​ផ្ដាច់​ប្ដូរ             យក​អូន​ជា​គូរួម​ជីវិត​រៀង​អើយ ។

អ្នករត់ម៉ូតូឌុប

June 4, 2006

ទ្រីនៗទ្រឺនៗលឿនដូចហោះឆ្វែលឆ្វាត់ផ្លេកផ្លោះកាត់ទីក្រុង
ឌុបអ្នកដំណើរមិនអែអង់ត្រេចត្រង់ត្រឹមត្រូវមិនប្រមាថ។
ថ្ងៃខ្លះឌុបតាយាយមីងអ៊ំថ្ងៃខ្លះក្រៀមក្រំរកស៊ីខាត
អត់មានអ្នកជិះសល់តែកាតមុខជូរដូចត្មាតដេកចាំព្រៃ។
ថ្ងៃខ្លះមុខរីកដូចគ្រាប់ជីរបានឌុបនារីស្រស់ពេកក្រៃ
ក្លិនក្លួនក្រអូបដូចចំប៉ីរំភើបដួងចៃតែម្នាក់ឯង។
រាល់ថ្ងៃដឹកឌុបអស់មនុស្សសត្វវត្ថុគ្រប់សព្វមានកញ្ច្រែង
ឧស្សាហ៍ធ្វើការយ៉ាងរអែងប្រឹងប្រែងញើសហូរប្តូរជីវិត។
បាយត្រឹមបាតឆ្នាំងអាំងត្រីងៀតហូបចុកត្បិតត្បៀតមានកំរិត
សន្សំលុយកាក់ផ្ញើញាតិមិត្ត ម៉ែឪក្រពិតឯស្រុកស្រែ។
មួយថ្ងៃសន្សំខំតក់ៗរកស៊ីដង្ហក់មិនត្អូញត្អែ
របរសុចរិតមិនលួចគេសូមព្រះយាងថែលុះភ្លឺស្វាង។

ដោយ ៖   អ្នក​ស្រី កែវ​ ច័ន្ទបូរណ៍
            មិនីសូតា សហរដ្ឋ​អាមេរិក

1 comment: