ជួបភក្ត្រ័ជំពាក់ចិត្ត
ពេលបានជួបភ័ក្ត្រជំពាក់ស្នេហ៍ ពៅល្អដូចខែពេញវង់សោភា
ដោយ ៖ អ្នកស្រី កែវ ច័ន្ទបូរណ៍
មិនីសូតា សហរដ្ឋអាមេរិក
អ្នករត់ម៉ូតូឌុប
បេះដូងបងឆ្លាក់រូបស្រស់ពុំងារ ក្នុងដួងទ័យាជាគូរនែបនិត្យ ។
មិនទាន់យល់ប្រាណបានត្រឹមស្រមោល ឱរាតែលតោលនឹកកែវវរមិត្រ
បងសូមស្រែកច្រៀងផ្ញើសៀងដួងចិត្ត សារភាពការពិតឲ្យស្រីបានដឹង ។
ស្រស់អើយអើយស្រស់មាសមុំធីតា ទទួលផងណាបេះដូងបងហ្នឹង
កាត់ផ្ញើជូនអូន ឱ!កែវព្រលឹង រៀមសូមដណ្ដឹងអូនហ្នឹងជាគូរ ។
ឆ្លើយចាសណាអូនកុំឲ្យបងខក ផ្សងថែត្របកផ្កាស្រស់ផង់ផូរ
ឧបសគ្គយ៉ាងណាបងស្ម័គ្រផ្ដាច់ប្ដូរ យកអូនជាគូរួមជីវិតរៀងអើយ ។
អ្នករត់ម៉ូតូឌុប
| ទ្រីនៗទ្រឺនៗលឿនដូចហោះ | ឆ្វែលឆ្វាត់ផ្លេកផ្លោះកាត់ទីក្រុង |
| ឌុបអ្នកដំណើរមិនអែអង់ | ត្រេចត្រង់ត្រឹមត្រូវមិនប្រមាថ។ |
| ថ្ងៃខ្លះឌុបតាយាយមីងអ៊ំ | ថ្ងៃខ្លះក្រៀមក្រំរកស៊ីខាត |
| អត់មានអ្នកជិះសល់តែកាត | មុខជូរដូចត្មាតដេកចាំព្រៃ។ |
| ថ្ងៃខ្លះមុខរីកដូចគ្រាប់ជីរ | បានឌុបនារីស្រស់ពេកក្រៃ |
| ក្លិនក្លួនក្រអូបដូចចំប៉ី | រំភើបដួងចៃតែម្នាក់ឯង។ |
| រាល់ថ្ងៃដឹកឌុបអស់មនុស្សសត្វ | វត្ថុគ្រប់សព្វមានកញ្ច្រែង |
| ឧស្សាហ៍ធ្វើការយ៉ាងរអែង | ប្រឹងប្រែងញើសហូរប្តូរជីវិត។ |
| បាយត្រឹមបាតឆ្នាំងអាំងត្រីងៀត | ហូបចុកត្បិតត្បៀតមានកំរិត |
| សន្សំលុយកាក់ផ្ញើញាតិមិត្ត | ម៉ែឪក្រពិតឯស្រុកស្រែ។ |
| មួយថ្ងៃសន្សំខំតក់ៗ | រកស៊ីដង្ហក់មិនត្អូញត្អែ |
| របរសុចរិតមិនលួចគេ | សូមព្រះយាងថែលុះភ្លឺស្វាង។ |